Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីកាំកុងត្រូល ខេត្តពោធិ៍សាត់ ចុះពិនិត្យទំនិញតាមស្តង់ និងដេប៉ូលក់ទំនិញ ក្នុងក្រុងពោធិ៍សាត់ ដកហូតទំនិញខូចគុណភាពមួយចំនួន យកទៅកម្ទេចចោល

22-01-2020 13:48

(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានចុះពិនិត្យទំនិញ តាមស្តង់ និងដេប៉ូលក់ទំនិញ នៅក្នុងក្រុងពោធិ៍សាត់ ដោយដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន០៣មុខ ស្មើ១២២ គីឡូក្រាម យកមករក្សាទុក ដើម្បីកំទេចចោលតាមនីតិវិធីច្បាប់។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងឱកាសនោះ មន្ដ្រីជំនាញ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ អ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការ បរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។

ទន្ទឹមនឹងនេះ ក្រុមការងារ បានធ្វើការណែនាំ ដល់អាជីវករឲ្យជៀសវាង ក្នុងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំ អាជីវករឲ្យយល់ដឹងពីអនាម័យ និងការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាសផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា។

ជាមួយគ្នានោះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ចំពោះការចែកចាយ ព្រមទាំងនាំចូលទំនិញមកលក់បន្ដ៕