(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍឫស្សីកែវ នៃភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្ស៉ី រាជធានីភ្នំពេញ បានសរសេរលិខិតថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឯកភាពឲ្យអាជ្ញាធរដោះស្រាយបញ្ហាជូនពួកគាត់។
យោងតាមលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំពិតជាមានក្តីសោមនស្សរីករាយ និងសូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចដែលបានជួយយើងខ្ញុំទាំងអស់គ្នា នៅពេលដែលជួបការលំបាក ដែលត្រូវការជំនួយជាទីបំផុត។ យើងខ្ញុំសូមគោរពសម្តែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះសម្តេច និងដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេច រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ព្រមទាំងចងចាំអស់មួយជីវិត ដែលសម្តេចបានឯកភាពលើរបាយការណ៍សង្ខេប [...] ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ បន្តដោះស្រាយ និងរាយការណ៍ជូនសម្តេច»៕
ខាងក្រោមនេះជាលិខិតថ្លែងអំណរគុណរបស់ពលរដ្ឋនៅតំបន់អភិវឌ្ឍឫស្សីកែវ៖