(កំពង់ចាម)៖ ឱពុកកូន៣នាក់ លោក ផាន់ ស្រួច បានសម្រេចក្តីស្រមៃចង់បើកហាងកាត់ដេរសម្លៀកបំពាក់ មានស្លាកយីហោជាឈ្មោះខ្លួនឯងហើយ ក្រោយឈ្នះរង្វាន់ ៥០លានរៀលពីស្រាបៀរកម្ពុជា កាលពីថ្ងៃទី៣០ ធ្នូ នាឱកាសជប់លៀងខួបកំណើតកូនស្រីពៅអាយុ៥ឆ្នាំរបស់គាត់ នៅឯស្រុកកំណើត នៅខេត្តកំពង់ចាម។

លោក ផាន់ ស្រួច បាននិយាយទាំងអារម្មណ៍រំភើបថា «៥០លានរៀលនេះមានតម្លៃណាស់សម្រាប់ខ្ញុំ ព្រោះវាបានសម្រេចក្តីប្រាថ្នាក្នុងជីវិត គឺបើកហាងកាត់ដេរ សម្លៀកបំពាក់បុរស ដែលមានឈ្មោះខ្ញុំជាម្ចាស់ផ្ទាល់។ ខ្ញុំពិតជារំភើបណាស់មិននឹកស្មានថា ខ្ញុំមានថ្ងៃនេះទេ»។

ជាងកាត់ដេរវ័យ៤១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរូបនេះ បានឱ្យដឹងពីការឈ្នះរង្វាន់នេះថា គាត់បានអញ្ជើញបងប្អូនជិតស្និទ្ធ ត្រឹម៥នាក់ប៉ុណ្ណោះដើម្បីជួបជុំថ្ងៃខួបកំណើតកូនស្រីពៅ។ គាត់បានទិញស្រាបៀរកម្ពុជា កំប៉ុងថ្មី១កេសដោយរំពឹងថា នឹងទទួលបានរង្វាន់យ៉ាងហោចក៏ត្រូវ១កំប៉ុងដែរ ព្រោះឮថា ស្រាបៀរ កម្ពុជា ថ្មីមានរង្វាន់កាន់តែច្រើន។ កំប៉ុងនាំសំណាងធំ ដែលគាត់មិននឹកស្មានដល់គឺកំប៉ុងទី២១ ដែលធ្វើឱ្យគាត់បានឈ្នះរង្វាន់ធំនេះឯង៕
ពិសាដោយការទទួលខុសត្រូវ!