Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

២០ទីតាំងនេះហើយ ដែលអ្នកអាចទិញទឹកក្រូចអាយស៍ សម្រាប់បុណ្យចូលឆ្នាំចិនជាមួយប្រូម៉ូសិនពិសេស

22-01-2020 11:07

(ភ្នំពេញ)៖ តើអ្នកបានទិញភេសជ្ជៈ និងទឹកក្រូចសម្រាប់បុណ្យចូលឆ្នាំចិនហើយឬនៅ? ដើម្បីអបអរសាទរបងប្អូនខ្មែរខ្សែស្រឡាយចិន ក្រុមហ៊ុនទឹកក្រូចអាយស៍បានរៀបចំ យុទ្ធនាការលក់នៅតាមទីតាំងផ្សារជាច្រើនក្នុងទីក្រុងភ្នំពេញ ដែលប្រជាពលរដ្ឋអាចស្វែងរកបានជាមួយការផ្តល់ជូនកាដូជាច្រើនដូចជា កាតាប កែវទឹក អាវយឺត មួក ជាដើមរាល់ការជាវតាមចំនួនកំណត់។

ទីតាំងទាំង២០ ដែលនៅជិតលោកអ្នកមានដូចជា៖ ផ្សារសំហាន់, ផ្សារព្រែកព្នៅ, ផ្សារគីឡូម៉ែត្រលេខ៤, ផ្សារអូឡាំពិក, ផ្សារអូរឫស្សី, ផ្សារកណ្តាល, ផ្សារទួលទំពូង, ផ្សារកាណាឌីយ៉ា, ផ្សារដើមគ, ផ្សារជម្ពូរវ័ន,ផ្សារបូរីចម្ការដូង, ផ្សារឈូកមាស, ផ្សារព្រែកអញ្ចាញ, ផ្សារព្រែកឯង, ផ្សារព្រៃទា, ផ្សារច្បារអំពៅ, ផ្សារត្រពាំងថ្លឹង, ផ្សារប៉េសេ, ផ្សារបឹងបៃតង, និងផ្សារឧត្តុង្គ។

ការលក់នេះនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ប្រូម៉ូសិននេះក៏នឹងអនុវត្តទៅលើផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លេក (Barrley Black) ទឹកបរិសុទ្ធកម្ពុជា និងស្រាបៀរគូដូផងដែរ។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ទឹកក្រូចអាយស៍ ដើម្បីតាមដានព័ត៌មានបន្ថែម៖ https://www.facebook.com/IzeCambodia/