(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រកឃើទំនិញ ១៤០គីឡូក្រាម
ផ្សារថ្មគោល នៅស្រុកថ្មគោល ហើយយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ទំនិញដែលមន្រ្តីជំនាញបានចុះត្រួតពិនិត្យទំនិញនៅ៖ ផ្សារថ្មគោល ស្រុកថ្មគោល ដោយបានធ្វើតេស្តបឋមលើមុខទំនិ
ញដូចជា៖ គុយទាវសរសៃ (តូច-ធំ), ណែមសាច់ត្រី ប្រហុក ប្រហិតសាច់គោ និងបានត្រួតពិនិត្យនំទិញដាក់តាំងលក់ក្នុងផ្សារផងដែរ។ ជាលទ្ធផល ទទួលបានគឺមិនមានទំនិញផ្ទុកសារធាតុគីមី ហាមឃាត់ទេ។ តែបានដកហូតទំនិញខូចគុណភាពចំរុះប្រមាណ ១៤០គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការសាខាដើម្បីកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ដើម្បីគិតគូពីសុខភាពប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នឹងមកដល់ខាមុខនេះ មន្រ្តីជំនាញយើងបានពង្រឹង និងចុះត្រួតពិនិត្យជា ប្រចាំនិងធ្វើជាបន្តបន្ទាប់ ក្នុងចុះត្រួតពិនិត្យនៅតាមទីផ្សារនានា ជាក់ស្តែងថ្ងៃនេះក្រុមការងារចំរុះយើងបានរកឃើញទំនិញខូចគុណភាពចំរុះចំនួន១៤០គីឡូក្រាមយកមករក្សា
ទុកនៅសាខារងចាំធ្វើការដុតកម្ទេចចោល។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទងលក់ និងអ្នកប្រើប្រាស់សូមនាំគ្នាជួយទប់ស្កាត់ការហូរចូល ឬការដាក់ទំនិញខូចគុណភាព និងដាក់លាយសារធាតុគីមីហាមឃាត់ មិនមានលក់នៅលើទីផ្សារបន្តទៀតដើម្បីចៀសវាង ប៉ះពាល់សុខភាពយើងទាំងអស់គ្នាផងដែរ៕