Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងចំណោមអ្នកបើកបរ និងព្រូរថយន្ត៩៧នាក់ មាន៣៤នាក់ ផ្ទុកសារជាតិញៀន

21-01-2020 09:54

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងចំណោមអ្នកបើកបរ និងព្រូរថយន្តប្រមាណ ៩៧នាក់ ដែលបានត្រួតពិនិត្យ រកឃើញមានអ្នកផ្ទុកសារជាតិញៀនចំនួន ៣៤នាក់។ ចំនួននេះ គឺបានមកពីការត្រួតពិនិត្យលើអ្នកបើកបរ និងព្រូរថយន្តដឹកទំនិញធំៗក្នុងឆ្នាំ២០១៩កន្លងទៅនេះ។

នៅឆ្នាំ២០១៩កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញវិធានការឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារជាតិញៀនលើអ្នកបើកបររថយន្ត និងព្រូរថយន្ត។ វិធានការនេះដាក់ចេញបន្ទាប់ពីមានការសង្ស័យថា អ្នកបើកបររថយន្តជាពិសេសរថយន្តដឹកទំនិញធំៗមានផ្ទុកសារជាតិញៀន ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរ៕