(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះនៅតែមានជនខិលខូចមួយចំនួន បានតាំងខ្លួនជាថ្នាក់ដឹកនាំ ជាភ្នាក់ងាររបស់អង្គភាពព័ត៌មាន Fresh News បានទូរស័ព្ទទៅកាន់មន្ត្រីជាថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ មន្ត្រីសមត្ថកិច្ចនៅតាមក្រសួងមន្ទីរ អង្គភាព និងពាណិជ្ជករ អ្នករកស៊ីមួយចំនួនដើម្បីសុំការឧបត្ថម្ភផ្សេងៗ ដោយអះអាងថា អង្គភាពត្រូវការថវិកា ស្រា ឬទឹកក្រូចដើម្បីសែនចូលឆ្នាំ (ចូលឆ្នាំចិន)។
សកម្មភាពរបស់ជនខិលខូចខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពព័ត៌មាន Fresh News យ៉ាងខ្លាំង ហើយក៏មានមន្ត្រី កងកម្លាំងប្រដាប់អាវុធ និងពាណិជ្ជករ អ្នករកស៊ីមួយចំនួនបានចាញ់បោកជនខិលខូចទាំងអស់នោះ ខាតបង់នូវប្រាក់កាស និងសម្ភារផ្ទាល់ខ្លួន និងរបស់អង្គភាព។
អង្គភាពព័ត៌មានយើងខ្ញុំ សូមធ្វើការប្រកាសជាសាធារណៈថា អង្គភាពយើងខ្ញុំពុំបានចាត់តាំងបុគ្គលិកណាម្នាក់ធ្វើទង្វើមិនល្អបែបនេះឡើយ ហើយអំពាវនាវដល់ជនខិលខូចទាំងនោះ បញ្ឈប់ជាបន្ទាន់នូវទង្វើស្មោគគ្រោកបែបនេះ។
ប្រសិនបើជួបប្រទះករណីបែបនេះ សូមមេត្តាទាក់ទងមកកាន់ អង្គភាពព័ត៌មាន Fresh News តាមរយៈទូរស័ព្ទ៖ 097 500 000 1, 012 90 4444, 088 8003 803។
សេចក្ដីដូចមានក្នុងប្រកាសនេះ សូមមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសាធារណជន មេត្តាសហការ និងជ្រាបជាដំណឹង៕