(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីប្រគល់រង្វាន់រថយន្តសេរីថ្មីទំនើបម៉ាក TOYOTA HILUX REVO សេរីឆ្នាំ២០២០ ទៅកាន់អតិថិជនដែលមានសំណាងពីកម្មវិធី «បញ្ចូលលុយឈ្នះរង្វាន់មហស្ចារ្យ» និងអតិថិជនឈ្នះរង្វាន់ជាច្រើនទៀត នៅឯការិយាល័យកណ្តាលរបស់ខ្លួន។
អ្នកស្រី ហាក់ ស្រី រស់នៅរាជធានីភ្នំពេញ ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់រថយន្តទំនើបនេះបានថ្លែងទាំងអារម្មណ៍រំភើបថា «ខ្ញុំអរចង់ហោះ នៅពេលដែលក្រុមហ៊ុនតេមកបញ្ជាក់ថា ខ្ញុំឈ្នះរង្វាន់ឡាន១គ្រឿងនេះ ដំបូងភ័យណាស់ខ្លាចគេបោកប្រាស់ ព្រោះអីធ្លាប់គេខលមកបោកប្រាស់បន្លំច្រើនដង ប៉ុន្តែមិត្តហ្វូនពិតជាបានប្រគល់រង្វាន់ដ៏អំអស្ចារ្យនេះ មកនាងខ្ញុំពិតមែន ដូចច្នេះខ្ញុំសូមអតិថិជនទាំងអស់ជឿជាក់លើការផ្តល់ជូននេះដែលមានពិតៗផងដែរ»។
អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តកណ្តាល លោក អ៊ុត ណេង ឈ្នះរង្វាន់ទូរស័ព្ទដៃទំនើបម៉ាក iPhone 11 Pro ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា «រង្វាន់នេះពិតប្រាកដណាស់ ខ្ញុំតែងតែប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន ហើយគ្រាន់តែបញ្ចូលលុយមិននឹកស្មានថាឈ្នះរង្វាន់ទូរស័ព្ទដៃដ៏ទំនើបមួយនេះទេ»។
ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទមានកិត្តិយសក្នុងការប្រគល់រង្វាន់ជូនអតិថិជនមហាសំណាងយើងនៅថ្ងៃនេះ ការរៀបចំកម្មវិធីពិសេសៗរបស់មិត្តហ្វូនពិតជាមានតម្លាភាព និងសច្ចភាពទៅដល់អតិថិជនគ្រប់រូបដែលតែងតែជឿជាក់ និងគាំទ្រលើសេវាកម្មរបស់មិត្តហ្វូន ហើយឆាប់ៗខាងមុខនេះមិត្តហ្វូននឹងផ្តល់ជូននូវកម្មវិធីថ្មីៗ និងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត»។
នៅក្នុងពីធីនេះ មិត្តហ្វូនបានប្រគល់នូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់អតិថិជនដែលមានសំណាងដូចជា៖
* រង្វាន់រថយន្ត TOYOTA HILUX REVO សេរីឆ្នាំ២០២០ បានទៅលើអ្នកស្រី ហាក់ ស្រី មកពីរាជធានីភ្នំពេញ
* រង្វាន់ទូរស័ព្ទដៃ iPhone 11 Pro បានទៅលើលោក អ៊ុត ណេង មកពីខេត្តកណ្តាល
* រង្វាន់ទូរទស្សន៍ LG Smart TV 49 អ៊ីញ បានទៅលើអ្នកនាង រៀល សំអាត មកពីខេត្តស្វាយរៀង
* រង្វាន់ទូទឹកកក SAMSUNG បានទៅលើអ្នកស្រី ខ្នា រ៉េន មកពីខេត្តកំពង់ធំ
សូមបញ្ជាក់ផងដែរថា មិត្តហ្វូនជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេលើសេវាគ្របដណ្តប់ទូទាំងប្រទេស អត្រាតម្លៃសមរម្យ រួមជាមួយនឹងការផ្តល់ជូនកម្មវិធីពិសេសៗទៅដល់អតិថិជនរបស់ខ្លួនរៀងរាល់ខែហើយការផ្តល់ជូននេះ គឺជាការឆ្លើយតបទៅដល់អិតិថិជនទាំងអស់ដែលបានគាំទ្រប្រើប្រាស់បណ្តាញមិត្តហ្វូនយ៉ាងពេញទំហឹងតាំងពីខ្លួនបើកប្រតិបត្តិការនៅលើទីផ្សារប្រទេសកម្ពុជាជាង១០ឆ្នាំមកនេះ៕