(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ យ៉ាងអស្ចារ្យ ក្នុងការផ្តល់រង្វាន់មាសសុទ្ធចំនួន៣លើករួចមក ក្រុមហ៊ុនលក់រថយន្ត MAZDA ប្រចាំប្រទេសកម្ពុជា បានធ្វើការផ្តល់ជូនកាន់តែពិសេស កាន់តែដ៏អស្ចារ្យ កាន់តែធំជាមុន លើកទី៤របស់ខ្លួន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនោះ គឺ រង្វាន់ធំទី១ «មាសសុទ្ធ១០គីឡូក្រាម» ដែលគិតជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លាអាមេរិក ដោយឡែករង្វាន់ធំទី២ មាសសុទ្ធ១គីឡូក្រាម និង រង្វាន់ធំទី៣ មាសសុទ្ធកន្លះគីឡូក្រាម ជាមួយនឹងរង្វាន់មាសសុទ្ធដ៏ច្រើនសន្ទឹកសន្ធាប់ទៀត។
បើតាមលោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រង របស់ក្រុមហ៊ុនលក់រថយន្ត MAZDA បានឲ្យដឹងថា «មូលហេតុតែមួយគត់ ដែលក្រុមហ៊ុនលក់រថយន្ត MAZDA បញ្ចេញនៅការផ្តល់ជូន ដ៏មហាសាល និងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តនេះ ពីព្រោះតែចង់ធ្វើឲ្យអតិថិជនរបស់ MAZDA ទាំងអស់ មិនត្រឹមតែទទួលបានរថយន្ត ដ៏មានគុណភាពយកទៅប្រើបា្រស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគាត់ផ្លាស់ប្តូរជីវិត របស់ពួកគាត់ថែមទៀតផង ហើយអាចនិយាយបានថា ពួកគាត់នឹងក្លាយជាសេដ្ឋីរបស់ MAZDA ក៏ថាបាន ពិតជាអស្ចារ្យមែន»។
លោកស្រី អ៊ុន កញ្ញា បានបន្តទៀតថា សូមអតិថិជនទាំងអស់ ទុកចិត្តលើរថយន្ត MAZDA ដែលជាផលិតផលរបស់ប្រទេសជប៉ុន និងជារថយន្តដែលឈានមុនគេ នៅលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។
ព័ត៌មានបន្ថែម សូមមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៥ ៩៩៩ ៥៩៩, ០៩៥ ៩៩៩ ៦៩៩៕