(ភ្នំពេញ)៖ ដើម្បីអបអរឱកាសពីធីបុណ្យចូលឆ្នាំចិនខាងមុននេះ គម្រោងបុរី អូរ៉ូរ៉ា ស៊ីធី មានកម្មវិធីផ្ដល់ជូនអាំងប៉ាវដ៏ពិសេសរយៈពេល ២ថ្ងៃ នៅផ្សារម៉ាក្រូ ដោយគ្រាន់តែអតិថិជនធ្វើការកក់ទុកមុន ឬទិញ នឹងទទួលបានការចាប់ឆ្នោតយករង្វាន់ទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារ។

លោក ឃិន សារ៉ាត់ ប្រធានគ្រប់គ្រងគម្រោងអភិវឌ្ឍលំនៅដ្ឋានបែបអូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខ គម្រោង អូរ៉ូរ៉ា ស៊ីធី ចង់ផ្ដល់ជូនអ្វីដែលពិសេស និងអស្ចារ្យសម្រាប់អតិថិជនទាំងអស់ ខណៈបច្ចុប្បន្នក្រុមហ៊ុនបានលក់អស់ប្រមាណជា៧០% ហើយត្រឹមរយៈពេល៣ខែតែប៉ុណ្ណោះ។

លោក ឃិន សារ៉ាត់ បានបន្តថា ក្នុងឱកាសឆ្នាំថ្មីនេះ អូរ៉ូរ៉ា ស៊ីធី នឹងធ្វើកម្មវិធីតាំងលក់ដ៏ពិសេសមួយនៅផ្សារម៉ាក្រូ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ទី២២ ដោយអតិថិជនគ្រាន់តែធ្វើការកក់ ឬទិញបិទតាំង ណាមួយនឹងទទួលបានការចាប់រង្វាន់យកទឹកប្រាក់ពី ២,០០ដុល្លារ ដល់ ១០,០០០ដុល្លារ ខណៈគ្រប់សន្លឹកឆ្នោតសុទ្ធសឹងតែមានរង្វាន់ទាំងអស់។

ប្រធានគ្រប់គ្រងរូបនេះ បានឲ្យដឹងទៀតថា អតិថិជនក៏នឹងទទួលបាននូវប្រម៉ូសិនថែមជូននូវគ្រឿងអេឡិចត្រូនិក ដូចជា ម៉ាស៊ីនត្រជាក់ចំនួន៤ គ្រឿង, ទូទឹកកកចំនួន១ ម៉ាស៊ីនបោកសម្លៀកបំពាក់ ១គ្រឿង ដែលការផ្តល់ជូននេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២០ លើកលែងតែការចាប់រង្វាន់យកទឹកប្រាក់ គឺមាន២ថ្ងៃក្នុងកម្មវិធីតាំងលក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតនៅក្នុងគេហដ្ឋានក៏មានបំពាក់ជូននូវសម្ភារមួយចំនួនដូចជា ទូចង្ក្រានបាយលើក្រោម ម៉ាស៊ីនបើតផ្សែង ស៊ីទែនទឹកចំណុះ១,០០០លីត្រ និងទូតាំងស្រស់ស្អាតមួយ។

សូមបញ្ជាក់ថា គម្រោងលំនៅដ្ឋានបែបទំនើប អូរ៉ូរ៉ា ស៊ីធី ដែលមានទីតាំងនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺមានលក្ខណៈពិសេសជាងលំនៅដ្ឋានដទៃទៀតទាំងម៉ូត ការចរនា គុណភាពសំណង់ សុទ្ធតែមានភាពទាក់ទាញបំផុត។ គ្រប់លំនៅដ្ឋាននៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ គឺមានកម្ពស់ ៣ជាន់កន្លះ ទំហំចាប់ពី ៤.៥ម៉ែត្រ x ១៤ម៉ែត្រ , ៤.៥ម៉ែត្រ x ១៦ម៉ែត្រ, ៤.៥ ម៉ែត្រ x ១៨ម៉ែត្រ, ៥.៥ម៉ែត្រ x ១៦ម៉ែត្រ ដោយផ្ទះនីមួយៗមានបន្ទប់គេងចំនួន៤ បន្ទប់ទទួលភ្ញៀវចំនួន១ បន្ទប់ទឹកចំនួន៥ និងទីកន្លែងអង្គុយទទួលទានអាហារលក្ខណៈគ្រួសារនៅជាន់លំហរដ៏ទូលាយមួយទៀត។

រួសរាន់ឡើង! មកទទួលយកអាំងប៉ាវលាភសំណាង និងកាដូថ្ងៃចូលឆ្នាំចិនរបស់អស់លោកអ្នកឥឡូវនេះភ្លាមទៅ ខណៈការផ្ដល់ជូនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែមស្ដីពីគម្រោងបុរី ពី អូរ៉ូរ៉ា ស៊ីធី សូមទាក់ទងតាមរយៈលេខ ០៦១ ៧៧៧ ៩៣៧ /០១៧ ២២៣ ០៧១ / ០១៧ ២២២ ០៧២ / ០៨៦ ៦៦៦ ៣៧៥៕