(ភ្នំពេញ)៖ សមាគមយុវជនក្រុម៨ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា ជាក្រុមការងារយុវជនមួយដ៏សំខាន់ ក្នុងការចុះជួយប្រជាពលរដ្ឋ ក្នុងឃុំទាំង១០ នៃស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដោយគិតមកដល់ពេលនេះ មានរយៈពេល១០ឆ្នាំហើយ ក្នុងការចូលរួមដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ។
កាលពីចុងសប្តាហ៍មុននេះ សមាគមយុវជនក្រុម៨ បានប្រារព្ធពិធីអបអរគម្រប់ខួប១០ឆ្នាំ ដែលប្រារព្ធធ្វើឡើង នៅអគារវឌ្ឍនៈកាពីតាល ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត។
លោកបណ្ឌិត ម៉ឹង មករា បានថ្លែងឱ្យដឹងថា «ក្រោមការចង្អុលបង្ហាញ និងការយកចិត្ដទុក្ខដាក់នូវបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ចជាកាល បានណែនាំឲ្យក្រុមការងាររបស់យើង ចុះជួយដោះស្រាយបញ្ហានានាដែលពលរដ្ឋជួបប្រទះ ព្រមទាំងបានផ្ដល់ឱកាសការងារ និងបង្កើតមុខរបជូនប្រជាជននៅទីនោះ និងការអប់រំសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋរបស់យើងផងដែរ»។
សូមជម្រាបថា ក្នុងឱកាសអបអរពិធីគម្រប់ខួប១០ឆ្នាំ របស់សមាគមនយុវជនក្រុម៨នេះ មានការពិសាអាហារសាមគ្គី និងបំពាក់មេដាយជូនក្រុមការងារឆ្នើម និងប័ណ្ណសរសើរ ដល់សមាជិកក្រុមផងដែរ៕