គ្រឿងញៀនបំផ្លាញអនាគតអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១៩ ខែមករា៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៣៦នាក់
19-01-2020 18:20
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ១២ករណី ឃាត់ខ្លួនជនសង្ស័យ៣៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៤៧ករណី ឃាត់មនុស្ស៩៦២នាក់ (ស្រី៥១នាក់)៕