(ភ្នំពេញ)៖ យុវជនខ្មែរ២រូប បានរួមគ្នាបង្កើតការបូបយីហោខ្មែរ គឺកាបូបដែលធ្វើចេញពីផ្ការំដួល និងមានឈ្មោះថា «កិន្ន» ដែលគ្រោងនឹងវាយលុកទីផ្សារ ម៉ាកប្រេនខ្មែរក្នុងឆ្នាំថ្មីនេះ។
កាបូបផ្ការំដួល «កិន្ន» នេះលក់នៅក្នុងហាង Tos Tenh ដែលជាសាខាទី២ ស្ថិតនៅផ្លូវ Polairs គម្រោងទី៧ ប៉េងហួតបឹងស្នោរ ហើយក៏ជាយីហោមួយបង្កើតឡើង និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដែលកម្មវិធីសម្ពោធនេះ មានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
លោក លាង គឹមហេង ម្ចាស់ហាងកាបូប Tos Tenh បានឲ្យដឹងថា «ហាងមួយនេះ បង្កើតឡើងរយៈពេល៥ឆ្នាំមកហើយ តែផ្ទុះខ្លាំងជាងគេគឺក្នុងឆ្នាំថ្មីនេះ ហើយហាងមួយនេះក៏ជាសាខាទី២ផងដែរ។ ចំណែកឯកាបូបដែលទទួលបាន ការគាំទ្រខ្លាំងជាងគេ គឺកាបូបដែលធ្វើចេញពីផ្ការំដួល ដែលកាបូបនោះឈ្មោះ កិន្ន តំណាងទៅលើនារីៗដែលស្រស់ស្អាតដូចជាអប្សរា ទេពអក្សរ ដែលឈ្មោះនេះ ជាឈ្មោះរបស់ខ្មែរយើង ហើយផ្ការំដួលនេះក៏ជាផ្កាតំណាងឲ្យ ជាតិយើងដែល»។
លោកបានឲ្យដឹងទៀតថា ការបង្កើតឈ្មោះនេះគឺមានទស្សនៈមួយថា ចង់ថែរក្សាអ្វីដែលជារបស់ខ្មែរ ព្យាយាមច្នៃអ្វីដែលខ្មែរមានយកមកដាក់លើកាបូប ដើម្បីបង្ហាញប្រាប់ថា យើងជាកូនខ្មែរអាចបង្កើតអ្វីមួយ ជារបស់ខ្លួនឯងផ្ទាល់បាន។
លោកបានបន្តថា កាបូបមាននៅក្នុងហាង Tos Tenh គឺជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរពិតៗ ទាំងការឌីហ្សាញ ទាំងចេញម៉ូត និងការរចនា ចេញពីកូនខ្មែរដែលគ្រាន់តែកម្មង់ ការផលិតផលចេញពី រោងចក្របរទេសតែប៉ុណ្ណោះ។
លោកក៏បញ្ជាក់ថា ដល់ពេលហើយដែលកូនខ្មែរគ្រប់រូប ចេះបង្កើតអ្វីដែលជាស្នាដៃខ្លួនឯងផ្ទាល់។
សូមបញ្ជាក់ថា ហាង Tos Tenh ក៏មានការចូលរួមជាដៃគូរសហការរវាង លោក លាង គឹមហេង និងលោក Hok Seng ដែលជាដៃគូរកស៊ី។ យុវជន២រូបនេះក៏តែងតែពិភាក្សាគ្នា ក្នុងការបង្កើតអ្វីថ្មីសំរាប់អតិថិជន ដែលធ្វើឲ្យអតិថិជនស្គាល់យីហោ Tos Tenh យ៉ាងច្បាស់ និងទទួលបានការសរសើរ ការលើកទឹកចិត្ត ពីសំណាក់អតិថិជនដែរ។
ហាង Tos Tenh មាន២សាខាក្នុងនោះ សាខាទី១ ស្ថិតនៅសំណង់១២ ផ្លូវ២៦១ ផ្ទះលេខ ៤៥, សាខាទី២ ស្ថិតលើផ្លូវ Polaris គម្រោងទី៧ប៉េងហួតបឹងស្នោរ
ទំនាក់ទនងព័ត៌មានបន្ថែមតាមទូរស័ព្ទលេខ ០១០ ៧៧៧ ០២៦ Facebook Page៖ https://www.facebook.com/TosTenh/៕