(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ តំណាងកម្ពុជានៅអង្គការសហប្រជាជាតិ ច្រានចោលការចេញផ្សាយព័ត៌មានរបស់ អ្នករាយការណ៍ពិសេស៣រូប ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា (ចុចអាន)
២៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានកត់សម្គាល់៣ចំណុច ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ (ចុចអាន)
៣៖ លោក ពុយ គា៖ មេដឹកនាំអាស៊ានឯកភាពគ្នាទៅជួបលោក ដូណាល់ ត្រាំ នៅពាក់កណ្តាលខែមីនា តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មិនទាន់ប្រាកដថាទៅឬអត់ ! (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា អ្នកវិនិយោគវៀតណាម នឹងបន្តវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (ចុចអាន)
៥៖ ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ (ចុចអាន)
៦៖ យន្ដហោះដ្រូន១គ្រឿង ធ្លាក់ចំកណ្ដាលព្រៃ នៅស្រុកគិរីសាគរ ខេត្តកោះកុង (ចុចអាន)
៧៖ មេធាវីរាជរដ្ឋាភិបាល ត្រៀមភស្ដុតាង៣វ៉ាលីធំៗ សម្រាប់ដាក់បន្ទុកលោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិ (ចុចអាន)
៨៖ តុលាការបន្តបើកសវនាការ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ជាលើកទី៣ (ចុចអាន)
៩៖ រាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យផ្លាស់ប្តូរទីតាំងវិនិយោគព្រលានយន្តហោះកោះកុងថ្មី ពីក្រុងខេមរភូមិន្ទ ទៅស្រុកមណ្ឌលសីមា លើផ្ទៃដីពី៤០០-៦០០ហិកតា (ចុចអាន)
១០៖ កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ នៅពាក់កណ្តាលខែមីនា ក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌» (ចុចអាន)