(មណ្ឌលគិរី)៖ កូនដំរីស្គមស្គាំងមួយក្បាលត្រូវបានប្រទះឃេីញនៅដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានរៀបរាប់លេី Facebook នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះថា កូនដំរីនេះត្រូវបានគេសង្ស័យថាវង្វេងហ្វូង។ បច្ចុប្បន្នមន្ត្រីអភិរក្សកំពុងជួយសង្គ្រោះកូនដំរីស្គមស្គាំងមួយក្បាលនេះ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានបង្កេីតឡេីងដោយព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ជាមួយផ្ទៃដីប្រមាណ២ម៉ឺនគីឡូម៉ែត្រក្រឡា។ ដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃកែវសីមា។
ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានគេអះអាងថា មានសត្វព្រៃប្រមាណ ៣០ប្រភេទ៕