Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា ប្រាប់ពីតំបន់ដែលមានសក្តានុពល គួរវិនិយោគលើវិស័យដីធ្លីសម្រាប់ឆ្នាំ២០២០ (Video inside)

18-01-2020 15:14

(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» បានបង្ហាញពីតំបន់ដែលមានសក្តានុពល គួរវិនិយោគលើវិស័យដី់ធ្លី ដើម្បីទទួលប្រាក់ចំណេញ សម្រាប់ឆ្នាំ២០២០នេះ។

លោក សុខនីម បានបញ្ជាក់ថា តំបន់នៃខណ្ឌចំនួន៤ ក្នុងរាជធានីភ្នំពេញ នៅតែបន្តមានផលវិជ្ជមាន ចំណេញច្រើនចំពោះអ្នកវិនិយោគលើវិស័យអចលនវត្ថុ នៅឆ្នាំថ្មី២០២០នេះ។

ជាមួយគ្នានេះ លោកប្រធានសមាគម បានពន្យល់វិធីក្នុងការមើលទីតាំង ឬតំបន់ដែលចង់វិនិយោគ ដើម្បីការពារនូវហានិភ័យ ដែលអាចនិយាយបានថា កុំទិញហើយខាត។

លោកបញ្ជាក់ថា សម្រាប់អ្នកវិនិយោគមុននឹងធ្វើការវិនិយោគត្រូវមើលទៅលើ៤ចំណុច៖ ទី១៖ ព័ត៌មានអំពីទីតាំងដែលត្រូវវិនិយោគឲ្យបានច្បាស់លាស់, ទី២៖ សិក្សាឲ្យបានច្បាស់លើប្លង់មេរបស់រាជរដ្ឋាភិបាល ឬក៏សាលាក្រុងដែលគ្រោង, ទី៣៖ វិភាគលើធម្មជាតិ តើតំបន់នោះបើមិនទាន់មានការអភិវឌ្ឍទៅ តើតំបន់នោះធម្មជាតិ អាចអំណោយផលដល់ការវិនិយោគលើវិស័យអចលនទ្រព្យដែលឬទេ? និងទី៤៖ មើលលើទុនវិនិយោគ ដែលនឹងត្រូវវិនិយោគនៅតំបន់នោះ តើវាសាកសមដែលឬទេ?៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖