(ភ្នំពេញ)៖ លែងជាក្ដីបារម្ភទៀតហើយជាមួយនឹងបញ្ហាខ្យល់មិនបរិសុទ្ធនៅក្នុងបន្ទប់គេងរបស់លោកអ្នក ជាមួយម៉ាស៊ីនត្រជាក់ LG DaulCool with Air Purifying System ដែលអាចទប់ស្កាត់ខ្យល់ពុលកម្រិត PM 2.5 នឹងអាចធ្វើប្រតិបត្ដិការពិសេសទាំង៤ ដែលមានការត្រួតពិនិត្យ ការចាប់យក និងចម្រោះធូលីកខ្វក់ឱ្យក្លាយជាខ្យល់បរិសុទ្ធ ក្នុងបន្ទប់របស់លោកអ្នក ហើយបង្ហាញនូវកម្រិតគុណភាពខ្យល់តាមរយៈអេក្រង់នៅលើម៉ាស៊ីនត្រជាក់ផ្ទាល់តែម្ដង។
អេក្រង់ LED ឆ្លាតវៃរបស់ LG DUALCOOL នឹងបង្ហាញពីស្ថានភាពនៃខ្យល់នៅក្នុងបន្ទប់របស់អ្នក ដោយប្រសិនបើអេក្រង់លេចឡើងពណ៌ក្រហម វាមានន័យថាខ្យល់នៅ ពេលនោះត្រូវបានបំពុល ឬធូលីច្រើនប្រសិនបើអេក្រង់ប្រែជាពណ៌បៃតង មានន័យថាខ្យល់នៅពេលនោះស្អាត និងបរិសុទ្ធសម្រាប់សុខភាព។ ទោះបីជាបរិយាកាស ខាងក្រៅអាក្រក់យ៉ាងណាក៏ដោយក៏ម៉ាស៊ីនត្រជាក់ LG DUAL COOL With Air Purifying System នៅតែអាចកម្ចាត់ខ្យល់កខ្វក់ និងធូលីដីតូចៗទាំងនោះបានយ៉ាង ងាយស្រួល ដោយជំនួសមកវិញនូវខ្យល់បរិសុទ្ធ ស្រស់ថ្លា ដែលជួយថែទាំដល់សុខភាពរបស់លោកអ្នកពីជម្ងឺផ្លូវដង្ហើម។
ម៉ាស៊ីនត្រជាក់ LG ART COOL មួយនេះមានសមត្ថភាពភ្ជាប់ជាមួយ Smart ThinQ ដែលធ្វើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់លោកអ្នកកាន់តែងាយស្រួល ដោយសារ អត្ថប្រយោជន៍ពិសេស ៣យ៉ាងរបស់កម្មវិធី Smart ThinQ នោះគឺ បញ្ជា និងគ្រប់គ្រងសីតុណ្ហភាពមិនថាអ្នកនៅទីណានោះទេ ការគ្រប់គ្រងសីតុណ្ហភាពម៉ាស៊ីនត្រជាក់ របស់អ្នកអាចបញ្ជាដោយទូរសព្ទដៃដែលបានភ្ជាប់អ៊ីនធើណេតរួចហើយនោះ, ដឹងពីបញ្ហាជាមួយនឹង Smart Diagnosis: មុខងារ Smart Diagnosis នឹងប្រាប់ពីបញ្ហា នៃម៉ាស៊ីនត្រជាក់ចូលក្នុងទូរសព្ទដៃរបស់អ្នក, បញ្ចូលការគ្រប់គ្រងច្រើនម៉ាស៊ីនក្នងពេលតែមួយគ្រប់ម៉ាស៊ីនដែលបានភ្ជាប់ជាមួយមុខងារ Smart ThinQ ទាំងអស់ នឹងត្រូវគ្រប់គ្រងដោយទូរសព្ទរបស់អ្នក បិទនិងបើកត្រួតពិនិត្យបានតាមចិត្ដ។
បច្ចេកវិទ្យាខាងក្នុងម៉ាស៊ីនវិញដែលបំពាក់ដោយ DUAL Inverter Compressor ™ ដែលវាអាចជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានរហូតដល់ ៧០% ច្រើនជាងម៉ាស៊ីន ត្រជាក់ដទៃ និងត្រជាក់លឿនជាងមុន៤០% និងដំណើរការស្ងាត់មិនមានសំលេងរំខាន មួយវិញទៀតវាធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើបានយូរ រួមជាមួយនឹងការធានារយៈពេល ១០ឆ្នាំលើម៉ាស៊ីនបង្ហាប់ ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងរយៈពេលយូរពីម៉ាស៊ីនត្រជាក់ LG មួយនេះ។ ក្រៅពីអត្ថប្រយោជន៍យ៉ាង ច្រើន ពីម៉ាស៊ីនត្រជាក់របស់ LG បច្ចេកវិទ្យាកញ្រ្ជែងស្ពាន់ពណ៌មាស Gold Fin™ ក៏មានតួនាទីយ៉ាងសំខាន់ផងដែរក្នុងការទប់ស្កាត់ ធូលី មិនងាយច្រេះ ជាពិសេស ធន់នឹងកម្ពៅ ដែលជួយធ្វើឱ្យម៉ាស៊ីនត្រជាក់ប្រើប្រាស់បានយូរជាងម៉ាស៊ីនត្រជាក់ដទៃទៀត។
ម៉ាស៊ីនត្រជាក់ប្រភេទមួយនេះ ក៏អាចផ្ដល់ជូនខ្យល់ត្រជាក់បរិសុទ្ធដែលប្រកបដោយផាសុកភាព នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញខ្លួនអ្នក ដែលនោះមានន័យថា ការជ្រើសរើសប្រើប្រាស់នូវម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System គឺជាការចូលរួមចំនែកដ៏ធំមួយក្នងការកាត់បន្ថយផលប៉ះពាល់ និងជួយថែរក្សា បរិយាកាសភពផែនដីឱ្យនៅស្រស់ស្អាតបានយូរអង្វែង។
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍លើម៉ាស៊ីនត្រជាក់ LG DUALCOOL with Air Purifying System អាចអញ្ជើញទៅទស្សនាផ្ទាល់ របស់ហាងចែកចាយគ្រឿង អេឡិចត្រូនិក LG Brandshop ដែលមានទីតាំងសរុបចំនួន ១០សាខាទូទាំងប្រទេសកម្ពុជា ដែលរាជធានីភ្នំពេញមាន៤សាខា និងតាមបណ្ដាខេត្តមួយចំនួនដូចជា សាខាខេត្តកំពង់ចាម សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង សាខាក្រុងព្រះសីហនុ សាខាខេត្តកណ្ដាល និងសាខាក្រុងកំពតជាដើម។ ព័ត៌មានបន្ថែម 023 222 699 http://bit.ly/IL13RSR2 ៕