(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០នេះ បានបង្ហោះរូបថតសម្តេចអញ្ជើញវាយកូនគោល និងសារជូនពរបងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសេចក្តីសុខ សេចក្តីចំរើន ក្នុងឱកាសថ្ងៃចុងសប្តាហ៍នេះ។
សម្តេចតេជោបានសរសេរក្នុង Facebook ថា «ព្រឹកនេះឆ្លៀតហាត់ប្រាណ ដោយវាយកូនគោលនៅ City Golf។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តី សុខសេចក្តីចំរើន»៕
សូមជម្រាបថា កីឡាវាយកូនគោលជាកីឡាមួយប្រភេទ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីចូលចិត្ត បន្ទាប់ពីមមាញឹកជាមួយនឹងភារកិច្ចរបស់ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានបញ្ជាក់ថា កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សមានវ័យច្រើន៕