(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន៣០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៩នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២៣ករណី ឃាត់ខ្លួន៤៦នាក់ (ស្រី៨នាក់) និងប្រើប្រាស់៧ករណី ឃាត់ខ្លួន១៣នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប៣៩៩ករណី ដោយឃាត់មនុស្សចំនួន៨៧១នាក់ (ស្រី៥០នាក់)៕