(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផលិតជាបទយកការណ៍មួយបង្ហាញពីការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋាន «ស្រះដំរី» ដែលមានទីតាំងស្ថិតនៅលើភ្នំគូលែន នៃខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយពីកេរដំណែលបេតិភណ្ឌវប្បធម៌ ការអភិរក្ស និងជួសជុល ក៏ដូចជាដើម្បីទាក់ទាញការទស្សនាផងដែរ។
ទីបុរាណដ្ឋានស្រះដំរីនៅមានសេសសល់បដិមាដំរី ១ បដិមាតោ ២ និងបដិមាមួយទៀតដែលអ្នកស្រាវជ្រាវមិនទាន់សន្មត់ថាជាបដិមាសត្វអ្វីនៅឡើយ ខណៈបដិមាចម្លែកមានរាងដូចកង្កែបផង និងដូចខ្លាផង។ តាំងពីឆ្នាំ២០១៤មក បដិមាដំរី និងបដិមាតោចំនួន ១ ដែលកំពុងរងការប្រេះស្រាំ បានទទួលការជួសជុលតាមផ្នែកមួយចំនួន។
ខាងក្រោមនេះជាវីដេអូបទយកការណ៍របស់ក្រសួងវប្បធម៌៖