(កណ្តាល)៖ រង្វាន់ធំដែលមានទឹកប្រាក់ ១០០លានរៀលរបស់តែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃកុមារីម្នាក់ទៀតហើយឈ្មោះ ង៉ែត ស្រីលីន អាយុ១១ឆ្នាំ ដែល បច្ចុប្បន្នរៀននៅសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពីសុំលុយម្ដាយទិញតែបៃតង អ៊ីឈីតាន់ចំនួនមួយដបពីអ្នកលក់ នៅជាប់ផ្ទះទទួលទាន។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ទឹកប្រាក់១០០លានរៀល ដល់លំនៅដ្ឋានផ្ទាល់ក្រោមវត្តមានលោក អ៊ីឈីតាន់ ផាសាកន ណាធី អ្នកស្រី ចក់ លាវ អាយុ៣៤ឆ្នាំ ដែលត្រូវជាម្តាយរបស់កុមារីរូបនេះ បានរៀបរាប់ថា កូនស្រីដែលមានសំណាងម្នាក់នេះឈ្មោះ ង៉ែត ស្រីលីន អាយុ១១ឆ្នាំ បច្ចុប្បន្ននេះកំពុងរៀនថ្នាក់ទី៣នៃបឋមសិក្សា សម្ដេចក្រុមព្រះ ស្ថិតនៅភូមិឃុំខាងលើនេះ។
អ្នកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះសម្រាប់កម្រិតជីវភាពគ្រួសារគឺមានភាពក្រខ្សត់ខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីស៊ីឈ្នួលធ្វើស្រែនិងដកស្មៅឱ្យអ្នកភូមិដែលអាច រកចំណូលបានត្រឹមផ្គត់ផ្គង់អាហារប្រចាំថ្ងៃស្ទើរមិគ្រប់ផង។ ម៉្យាងទៀតនៅមានម្តាយចាស់ជរា មានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួនដែលកំពុងតែត្រូវការថវិកា ព្យាបាលជាបន្ទាន់ថែមទៀតផង។
អ្នកស្រី ចក់ លាវ បានបន្តទៀតថា ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ គឺកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពី សាលារៀនវិញកូនស្រីរបស់គាត់បានសុំលុយទិញតែបៃតង អ៊ីឈីតាន់ ពីអ្នកលក់ដែលនៅជាប់ផ្ទះគ្នាចំនួនមួយដបដើម្បីទទួលទាន លុះពេលមួលគម្រប់ដបក៏ស្រាប់តែ ឃើញមានរង្វាន់១០០លានរៀលតែម្ដង។
អ្នកស្រីបញ្ជាក់ថា ពេលមួលគម្របដបដំបូងកូនស្រីមិនបានដឹងថាជារង្វាន់ធំនោះទេ ក៏ឱ្យអ្នកលក់ជួយមើលហើយអ្នកលក់ក៏ស្រែកប្រាប់ថាត្រូវរង្វាន់ ១០០លានរៀល ផ្អើលអ្នកភូមិមកជួយមើលហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ ក្រោយពេលទទួលបានទឹកប្រាក់១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងយកទៅព្យាបាលជំងឺម្តាយ ហើយទុកមួយចំនួនសម្រាប់បង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាគ្រួសារ និងការសិក្សារបស់កូនស្រី។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៤ ឆ្នាំថ្មី២០២០នេះ ក្រុមហ៊ុនតែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់១០០រង្វាន់, ទឹកប្រាក់១០លានរៀល ចំនួន១០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន១០០រង្វាន់, ទូរស័ព្ទ iphone11 ចំនួន១០០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ដែលសរុបជាទឹកប្រាក់ចំនួន១សែន លានរៀល។ រួសរាន់ឡើងអ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕