(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក លឹម លីន ជំនួយការផ្ទាល់លោក ហាស់ វ៉ារី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមក្រុងពាលី សាងសង់អាស្រមថ្មីមួយ ធ្វើអំពីថ្មជូនអ្នកតា សួ គង ដែលជាអ្នកតាម្ចាស់ទឹកម្ចាស់ដី ដែលតែងតែផ្ដល់សេចក្ដីសុខ ដល់បងប្អូនបងប្រជាពលរដ្ឋ ស្ថិតនៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញ ចូលរួមពីលោកមេឃុំរកាកោងទី១, លោកមេភូមិគោហ៊េ និងក្រុមការងាររបស់លោក ហាស់ វ៉ារី ព្រមទាំងសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះផងដែរ បងប្អូនប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ ហើយក៏សូមជូនពរដល់សម្តេចតេជោ ហ៊ុន សែន និងលោក ហាស់ វ៉ារី និងក្រុមការងារសូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕