Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណបក្សយុវជន ពេជ្រ ស្រស់៖ ភាពមិនចាស់ទុំផ្នែកច្បាប់របស់មេធាវីលោក កឹម សុខា បង្កឱ្យមានភាពរញ៉េរញ៉ៃ ក្នុងពេលសវនការ (Video inside)

16-01-2020 15:25

(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានឱ្យដឹងថា ភាពមិនមានភាពចាស់ទុំផ្នែកច្បាប់របស់ក្រុមមេធាវី លោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ បានបង្កឱ្យមានភាពរញ៉េរញ៉ៃ នៅក្នុងពេលធ្វើសវនការ និងធ្វើឱ្យសាធារណជនមានអារម្មណ៍ធុញទ្រាន់ រហូតដល់លោកមើលឃើញថា អង្គជំនុំជម្រះមានភាពលំអៀងទៅលើមេធាវីលោក កឹម សុខា។

ការថ្លែងបញ្ជាក់បែបនេះរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សវនការលើកទី៣ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។

បើតាមលោក ពេជ្រ ស្រស់ បានឱ្យដឹងថា បើនិយាយជារួមនៅក្នុងសវនការនៅពេញមួយព្រឹកនេះ លោកបានមើលឃើញថា មិនទាន់ស៊ីជម្រៅលើអង្គហេតុ និងអង្គសេចក្តីរបស់លោក កឹម សុខា នៅឡើយទេ។ ដោយដំណើរការនីតិវិធីសវនាការ ដោយសារតែមេធាវីការពារក្តីឱ្យលោក កឹម សុខា ហាក់បីដូចមានចេតនាបង្អាក់ដំណើរនីតិវិធី ឬហៅម្យ៉ាងថា ពួកគាត់មិនចេះ ឬមិនយល់ពីច្បាប់ក្នុងការតតាំងនៅក្នុងសវនការ។

ទន្ទឹងនឹងនេះដែរប្រធានគណបក្សយុវជនកម្ពុជារូបនេះ បានបន្ថែមទៀតថា នៅក្នុងសវនការនេះដែរ មេធាវីលោក កឹម សុខា បានចោទសំណួរដែលមិនមានប្រយោជន៍ នៅក្នុងដំណើរការសវនការ ដែលធ្វើឱ្យបាត់ប្រយោជន៍ទាំងមូលនៅក្នុងពេលសវនការ ដែលធ្វើឱ្យលោក រួមទាំងសាធាណរជនដែលកំពុងរង់ចាំស្តាប់ មានអារម្មណ៍ធុញទ្រាន់ ឬមានចេតនាបង្ហាញដល់សាធារណជនថា សវនការនេះមិនមានភាពមិនប្រក្រតី ឬមិនមានភាពតម្លាភាពទៅលើលោក កឹម សុខា ជាដើម។

បន្ថែមពីនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា នៅក្នុងសវនការនេះ ដែលលោកហាក់បីដូចជាយល់ឃើញថា តំណាងអយ្យការ ក៏ដូចជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ មកបកស្រាយច្បាប់ ឱ្យទៅលើមេធាវីលោក កឹម សុខា ឱ្យយល់ពីនីតិវិធីវិញ។ តាមរយៈការចូលស្តាប់ ក្នុងអង្គសវនការមួយថ្ងៃ ១ព្រឹក គឺតុលាការបានបើកជំហ ទូលំទូលាយមែនទែន ទៅឱ្យភាគីទាំងសង្ខាងបានតតាំងគ្នា ចំពោះមុខច្បាប់ អង្គហេតុ និងអង្គសេចក្តី ប៉ុន្តែផ្ទុយទៅវិញភាគីមេធាវីមិនចេះ ប្រើពេលវេលាឱ្យមានតម្លៃ មិនចេះប្រើពេលឱ្យមានប្រយោជន៍ ទៅដល់កូនក្តីខ្លួន ហើយមិនមានសំណួរដោះបន្ទុកដល់កូនក្តីខ្លួន រហូតទៅដល់ប្រធានអង្គជំនុំជម្រះបានប្រាប់គន្លឹះទៅឱ្យមេធាវីរបស់លោក កឹម សុខា ទៅទៀត ដែលចំណុចអាចបង្ហាញថា អង្គជំនុំជម្រះមានភាពលំអៀងទៅលើលោក កឹម សុខា ទៅវិញ៕