(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២០ បានប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile នៅថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ខាងមុខនេះ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺដៃគូរក្នុងការសហការរបស់ក្រុមហ៊ុន Smart Axiata លើកនេះគឺជាក្រុមហ៊ុន realme។
Smart និង realme គឺមិនមែនទើបតែនឹងសហការលើកទីមួយនោះទេ ដោយកាលពីមួយរយៈមុន realme X2 Pro ក៏បានដាក់លក់ផ្តាច់មុខនៅ Smartដែរ ហើយឥឡូវនេះ realme ដែលក្នុងនាមជាដៃគូរសហការរបស់ Smart ក្នុងការប្រកួតប្រកួតកីឡាអេឡិចត្រូនិច Smart PUBG Mobile លើនេះក៏នឹងជួយផ្តល់ជាទូរស័ព្ទសេរីថ្មី ដល់សមាជិក គ្រប់រូបសម្រាប់ប្រើប្រាស់ក្នុងការប្រកួត នឹងធ្វើជារង្វាន់សម្រាប់សមាជិកក្រុមដែលទទួលបានជ័យលាភីផងដែរ។
វាមិនចម្លែកនោះទេដែល Smart ជ្រើសយក realme ធ្វើជាដៃគូរសហការក្នុងការប្រកួត PUBG Mobile លើកនេះ គឺដូចដែរ realme តែងតែលើកឡើងថា realme នឹងខិតខំ ផ្តល់ការរស់នៅបែបទាន់សម័យ និងបែបឌីជីថលដល់យុវវ័យទាំងអស់គ្នា។ ក្នុងការប្រគួត PUBG លើកនេះ Smart និង realme នឹងខិតខំផ្តល់ឱ្យយុវវ័យទាំងឡាយ នូវការសាកល្បងដ៏សំបូរបែប។
យើងមិនទាន់ដឹងទេថា realme នឹងជ្រើសយកទូរស័ព្ទសេរីមួយណាធ្វើជារង្វាន់សម្រាប់អ្នកឈ្នះ។ មើលតាមសេរីដែលបានចេញទាំងអស់ទោះបីជា realme5 realme5pro ឬក៏ realme X2Pro សុទ្ធតែអាចបំពេញតំរូវការអ្នកចូលរួមប្រកួតទាំងអស់គ្នាបានផងដែរ៕