(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសម្តែងនូវក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកចំពោះមរណភាពលោកស្រី លី គឹម ដែលជាភរិយារបស់លោក សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត។
លោកស្រី លី គឹម បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ លោក អ៉ឹម ឈុនលឹម បានចាត់ទុករមណភាពរបស់លោកស្រី លី គឹម ជាការបាត់បង់ភរិយា មាតា ជីដូនដ៏ល្អប្រពៃ និងជាទីគោរពស្រឡាញ់មួយរូប ប្រកបដោយព្រហ្មវិហារធម៌ ដែលបាន លះបង់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មាន ដល់កូនចៅឱ្យប្រព្រឹត្តតែអំពើល្អ និងមានកិរិយាមារយាទល្អជានិច្ច។
ក្នុងសារលិខិតនេះ លោក អ៉ឹម ឈុនលឹម បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី លី គឹម បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕