(ភ្នំពេញ)៖ ក្រោយពីការដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy ស៊េរី A ប្រចាំឆ្នាំ ២០២០ ក្នុងព្រឹត្តិការណ៍អន្តរជាតិមួយដែលមានឈ្មោះថា «GALAXY A2020 AWESOME LIVE» នៅទីក្រុងហ្សាហ្គាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះប្រតិភូតំណាងផលិតល សាមសុង នៅកម្ពុជាទាំងអស់ បានវិលត្រឡប់មកវិញហើយជាមួយនឹងជយលាភី ស្នាមញញឹម និងបទពិសោធន៍ដ៏សែនរំភើបអស្ចារ្យនៃស្មាតជំនាន់ចុងក្រោយប្រចាំឆ្នាំស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ។
ការវិលត្រឡប់មកវិញរបស់ប្រតិភូទាំងអស់នាថ្ងៃនេះ គឺជាមោទនភាពដ៏អស្ចារ្យបំផុតសម្រាប់បើកទំព័រឆ្នាំថ្មី២០២០នេះ ដោយក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជំនាន់ថ្មីចុងក្រោយស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានរូបរាងស្អាតទាក់ទាញ លេចធ្លោ និងមានលក្ខណៈពិសេសទំនើបបំផុត ដែលពុំធ្លាប់មានក្នុងខ្សែស្រឡាយ Samsung Galaxy ត្រកូលស៊េរី A ក៏ដូចជាជយលាភីចំណាត់ថ្នាក់លេខ១ របស់ OMG កម្ពុជា នៃការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការ និងប្រគល់រង្វាន់ដោយផ្ទាល់ផងដែរ។
តាមសម្តី និងចំណាប់អារម្មណ៍ផ្ទាល់របស់កញ្ញា មាន សុនីតា និងក្រុមរាំ OMG ដែលជាក្រុមរាំដ៏ល្បីល្បាញ តំណាងផលិតផល សាមសុង ប្រចាំកម្ពុជាផងដែរនោះ បានបង្ហាញនូវអារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលរកអ្វីប្រៀបផ្ទឹមពុំបានពីភាពរំភើបសប្បាយរីករាយ និងភាពអស្ចារ្យនៃព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនប្រចាំឆ្នាំ២០២០ ស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដែលមានលក្ខណៈពិសេសបំផុតដែលពុំគួរឱ្យជឿ។
សម្រាប់ Samsung Galaxy A51 និង Samsung Galaxy A71 នេះ អតិថិជនទាំងអស់ ប្រាកដជាមានភាពភ្ញាក់ផ្អើលខ្លាំង និងលង់ចិត្តស្រឡាញ់ជាក់ជាពុំខានឡើយជាមួយនឹង រចនាបទ អេក្រង់ ពណ៌ កាមេរ៉ា ទំហំថ្ម ល្បឿន និងជាពិសេសគឺតម្លៃតែម្តង! ក្រុមហ៊ុន សាមសុង ក្នុងឆ្នាំ២០២០ នេះ គឺពិតជាផ្តល់ជូនកាដូដ៏ល្អអស្ចារ្យសម្រាប់ឆ្នាំថ្មី ដល់អតិថិជនរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកមែន។
ដូច្នេះ អតិថិជនទាំងអស់ ដែលរងចាំយ៉ាងអន្ទះសារនោះ ពិតជាមិនខុសបំណងឡើយ ព្រោះថាក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ តាមហាងចែកចាយផលិតផលទំនើប សាមសុង ណាមួយដែលនៅជិតលោកអ្នក ឬក៏ទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 20 3232៕