(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៨ករណី ក្នុងនោះករណីប្រើប្រាស់២០ករណី និងជួញដូរ១៨ករណី ឃាត់ខ្លួនជនសង្ស័យ៦៥នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៤៥ករណី ឃាត់មនុស្ស៧៥២នាក់ (ស្រី៣៦នាក់)៕