Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រង្វាន់៥០លានរៀលរបស់ស្រាបៀរកម្ពុជា បានចូលរួមចំណែកដោះស្រាយថ្លៃចំណាយលើការព្យាបាល ដល់គ្រួសារក្រីក្រមួយនៅខេត្ដកំពង់ស្ពឺ

15-01-2020 18:10

(ភ្នំពេញ)៖ ជាអាណាព្យាបាល អ្នកណាៗក៏ស្រលាញ់ និងបារម្ភពីកូនដែរ ជាពិសេសពេលកូនឈឺតែម្តង មិនថាជាអ្នកមានធូរធារ ឬមិនសូវមានលទ្ធភាពនោះទេ, ក្នុងនោះ លោក ម៉ម សុផាន់ណា ពលរដ្ឋម្នាក់រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នកបើកឡានបែន ដែលកំពុងតែរងសម្ពាធបារម្ភពីកូន ដែលកំពុងតែឈឺរលាកពោះវៀនធ្ងន់ធ្ងរ នឹងគ្មានលុយព្យាបាល តែសំណាងណាស់ បានត្រូវរង្វាន់៥០លានរៀលពីស្រាបៀរកម្ពុជា។

លោក ម៉ម សុផាន់ណា បានរៀបរាប់ថា៖ «ពេលដែលគ្រូពេទ្យប្រាប់ថាកូនខ្ញុំឈឺរលាកពោះវៀនហើយ ខ្ញុំធ្លាក់ថ្លើមក្តុក តែម្តង ដោយបារម្ភនិងអាណិតកូនព្រោះមានកូនតែមួយផង ហើយត្រូវមកតទល់ជាមួយជម្ងឺធ្ងន់ធ្ងរអញ្ចឹងទៀត ហើយក្តីបារម្ភមួយទៀតនោះ គឺឈឺចំពេលដែលខ្ញុំមិនមានសល់ប្រាក់សន្សំអ្វីសោះដើម្បីបង់ថ្លៃសេវាព្យបាល និង ថ្នាំសង្កូវ»

លោកបន្តទៀតថា៖ «កូនឈឺផង និងស្ទើរលទ្ធភាពបង់ថ្លៃពេទ្យផង វាដូចជាតានតឹងផ្លូរអារម្មណ៍បន្តិចសម្រាប់ខ្ញុំ ហើយក៏នឹកឃើញថាចង់ដាក់ស្រាបៀរ១កំប៉ុង ដើម្បីកាត់សាញ តែមិនទៅដឹងអី វាពិតជាកាត់សាញមួយទំហឹងមែន ហើយជួយដោះស្រាយកង្វល់ថ្លៃចំណាយការ ព្យាបាលមួយចំណែកធំទៀត ដោយសារតែគាស់ក្រវិលកំប៉ុងមក ស្រាប់តែឃើញលេខ ៥០លានរៀល លើក្រវិលកំប៉ុងស្រាបៀរកម្ពុជា ខ្ញុំពិតជាធូរចិត្តច្រើនមែន»

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានសម្តែងក្តីសាទរ និងជូនពរលោក សុផាន់ណា យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអបអរសាទរដល់លោក សុផាន់ណា ដែលបានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៥០លានរៀល កាលពីថ្ងៃទី៣០ធ្នូកន្លងទៅ ពីស្រាបៀរកម្ពុជា ហើយ សង្ឃឹមថាទឹកប្រាក់នេះ នឹងអាចចូលរួមចំណែកជួយគាត់បានច្រើន ជាពិសេសរឿងកូនគាត់ឈឺ តែម្តង ព្រោះទឹកចិត្តជាអាណាព្យាបាលប្រាកដជាពិបាកណាស់ពេលជួបស្ថានភាពបែបនេះ»

ពិសាដោយការទទួលខុសត្រូវ!