(ភ្នំពេញ)៖ សវនាការលើកទី១ លើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបញ្ចប់នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ហើយគ្រោងនឹងបន្ដឡើងវិញនៅរសៀលថ្ងៃដដែលនេះ។
លោក គី តិច មេធាវីរបស់រាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានផ្ដល់ធ្វើសន្និសីទសារព័ត៌មានសំខាន់មួយ ក្រោយបញ្ចប់សវនាការនេះ ជូនក្រុមអ្នកសារព័ត៌មាន ដើម្បីដឹងអំពីដំណើរការនីតិវិធីមួយចំនួននៅក្នុងសវនាការកាលពីព្រឹកមិញនេះ។ ដោយឡែកលោក កឹម សុខា មិនបានផ្ដល់បទសម្ភាន៍អ្វីនោះទេជាមួយអ្នកសារព័ត៌មាន។
ទស្សនាវីដេអូសន្និសីទសារព័ត៌មានរបស់មេធាវី គី តិច ក្រោយបញ្ចប់សវនាការលើកទី១៖