(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិ អំពីការបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉េចំនួន៨តំបន់ ក្នុងខេត្តចំនួន៥របស់កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករានេះ។
ក្រសួងបានឲ្យដឹងថា តំបន់សម្បទានស្វែងរុករករ៉ែ ដែលនឹងប្រកាសបើកទទួលពាក្យស្នើសុំ រួមមានដូចខាងក្រោម៖
១៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១១២.៧២គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៩០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ។
៣៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៤៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ភ្នំចាច ស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។
៤៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៥១គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
៥៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងកើតឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ។
៦៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ២០០គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប។
៧៖ តំបន់សម្បទានស្វែងរុករករ៉ែទំហំ១៩៦.៨គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកទ្រូង ស្រកកែវសីមា ខេត្តមណ្ឌលគិរី។
៨. តំបន់សម្បទានស្វែងរុករករ៉ែទំហំ ១៩៥.២គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រសួងបញ្ជាក់ថា ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករករ៉ែនេះ បញ្ចប់ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕