Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ រយៈពេល៣៥ឆ្នាំ ក្រោមការដឹកនាំសម្តេចតេជោ បានបន្សល់ទុកស្នាដៃជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន

15-01-2020 11:25

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង

សូមសំដែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួប លើកទី៣៥ឆ្នាំ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៃការចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសារលិខិតអបអរសាទរ និងជូនពររបស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ឱ្យដឹងថា៖ «រយៈពេល៣៥ឆ្នាំ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត ភាពឈ្លៀសវៃ និងភាពអង់អាចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្សល់ទុកនូវស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ឈានដល់ការផ្សះផ្សា បងបបង្រួមជាតិតែមួយ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងបាននាំសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជូនប្រជាជន និងមាតុភូមិទាំងមូល»

ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យបេសកកម្មជាប្រវត្តិសាស្ត្រ របស់សម្តេច ក្នុងបុព្វហេតុជាតិ និងមាតុភូមិសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសយើងទាំងអស់គ្នាសូមប្តេជ្ញាអនុវត្តគោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការធានានូវវត្តមានជាអចិន្ត្រៃយ៍ នៃសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា និងគាំទ្រសម្តេចតេជោ បន្តការដឹកនាំជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់អាណត្តិបន្តបន្ទាប់ទៀត៕

ខាងក្រោមនេះ ជាសារលិខិតជូនពររបស់បឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖