(ឧត្តរមានជ័យ)៖ លោក យឹម ប៊ុនថន អតីតប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ និងជាទីប្រឹក្សាក្រសួងព័ត៌មាន បានទទួលមរណភាព កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងជម្មាយុ ៦១ឆ្នាំ នៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ។
លោក ផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះថា សពលោក យឹម ប៊ុនថន ត្រូវបាននាំមកតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី នៅក្នុងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ។
លោកបានឲ្យដឹងទៀតថា នៅវេលាម៉ោង ១រសៀលថ្ងៃនេះ សពនឹងត្រូវបានដង្ហែយកទៅបូជានៅវត្តធម្មយុត្តិ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាស្រយ័ហេតុនេះសូមញាតិមិត្តបងប្អូន មន្ត្រីរាជការ ចូលរួមដង្ហែសពលោក យឹម ប៊ុនថន ជាលើកចុងក្រោយឲ្យបានគ្រប់ៗគ្នា៕