(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដើម្បីអនុវត្តន៍ការងារតភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅក្នុងសង្កាត់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥,១៧ និង២១ ខែមករា ឆ្នាំ២០២០។

តំបន់ដែលត្រូវផ្អាកផ្គត់ផ្គង់ទឹកស្អាត រយៈពេលខ្លីនោះរួមមាន៖

* សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
* សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០។
* សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងទាំងស្រុង៖