នាយឧត្តមសេនីយ៍ សៅ សុខា បង្កើតគណៈកម្មការស៊ើបអង្កេតលើកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយករណីស្លាប់ពលរដ្ឋម្នាក់ក្នុងជម្លោះដីធ្លី
14-01-2020 22:44
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
គណៈកម្មការនេះ មានភារកិច្ចត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។ គណៈកម្មការបានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ផងដែរ៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖