(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
វេទិកានេះរៀបចំឡេីងដដើម្បីបន្តពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ អាចធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតំណភ្ជាប់ https://foms.gle/qiVVogUz7LmFYRec9។
តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសដែលបានចុះឈ្មោះចំនួន ៣០០(បីរយ)នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖