(ព្រះវិហារ)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ប្រធានសាខា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះផ្សព្វផ្សាយត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់នៅតាមផ្ទះលក់ទំនិញនានាក្នុងភូមិតាំងត្រក ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានរកឃើញ ដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ៦មុខ បានធ្វើកំណត់ហេតុ ដកហូតដុតកម្ទេចចោលភ្លាមៗដូចជា៖
១៖ ទឹកក្រូច ចំនួន ១២យួរ+១ដប= ៧១,៣៧លីត្រ
២៖ ទឹកផ្លែឈើចម្រុះ ចំនួន ១៥ដប= ៦,៤២លីត្រ
៣៖ ប្រេងឆា ចំនួន ០៥ដប= ១,១លីត្រ
៤៖ នំចម្រុះ ចំនួន ០១បាវ= ១៥គីឡូក្រាម
៥៖ ដំណាប់ដូង ចំនួន ០២កញ្ចប់= ១,៤គីឡូក្រាម
៦៖ ទឹកដោះគោខាប ចំនួន ០៤កំប៉ុង= ១,៥២គីឡូក្រាម។
លោកដួង មុនី ប្រធានសាខា ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕