(ភ្នំពេញ)៖ តំណាងប្រជាពលរដ្ឋ ៨គ្រួសារ ដែលមានឈ្មោះ គង់ ទី, ខៃ ណារិន, កែម មង្គល, ព្រំ បូរ, សុខ អៀង, អ៊ឹង ព្រូ, ឆាយ ដាវី, និង រ័ត្ន កុសល ដែលបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល នៃដីក្នុងតំបន់អភិវឌ្ឍន៍ឬស្សី ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហើយបានប្តឹងជំទាស់ នឹងសេចក្តីសម្រេចខាងលើនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តឹងជំទាស់នឹងសេចក្តីសម្រេចនេះ កំពុងស្ថិតក្នុងដំណើរការនៃនីតិវិធីនោះ បានស្នើសុំអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឲ្យសាលារាជធានីភ្នំពេញ បញ្ឈប់ការឈូសឆាយ ការរុះរើ និងការវាយកំទេចលំនៅឋានរបស់ពួកគាត់។
ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុង នៃការរៀបរាប់រឿងរ៉ាវរបស់ប្រជាពលរដ្ឋទាំង៨គ្រួសារ៖