(ភ្នំពេញ)៖ អ្នកស្រី មាស បូរិន អាយុ៦២ឆ្នាំ សញ្ជាតិខ្មែរ មានអាស័យដ្ឋានស្នាក់នៅបច្ចុប្បន្នផ្ទះលេខ៥៦ ផ្លូវ៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់បង្កាន់ដៃទទួលពាក្យកាន់កាប់ដី (មិនចាំលេខ) ទំហំ៣,៧៩៦ម៉ែត្រក្រឡា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រំប្រទល់ដីខាងជើងទល់នឹងឈ្មោះ នូ ស្រីអុក ខាងត្បូងទល់នឹងចំណីផ្លូវ៧មករា ខាងកើតទល់នឹងឈ្មោះ ឱប ផុន ខាងលិចទល់នឹងឈ្មោះ វ៉ាន់ យិន។
អ្នកស្រី បានបញ្ជាក់ថា មូលហេតុ ដោយសាររុះរើផ្ទះក្នុងអំឡុងឆ្នាំ២០០៥ ហើយមិនដឹងច្រលំដៃទុកនៅកន្លែងណានោះឡើយ បើបងប្អូនណារើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់ នាងខ្ញុំមិនទទួលខុសត្រូវឡើយ។ តែយ៉ាងណាក៏ដោយ អ្នកស្រី បានដាក់ពាក្យបណ្ដឹងជូនលោកចៅសង្កាត់សាក់សំពៅរួចហើយ៕