(ភ្នំពេញ)៖ បុរសមេគ្រួសារវ័យ៣១ឆ្នាំម្នាក់ នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ស្រែកផ្អើលសមាជិកគ្រួសារទាំងមូល ដែលកំពុងលង់លក់ក្នុងដំណេក ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី៨ មករា ដោយសាររំភើបពេលគាស់ត្រូវរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ។
អ្នកស្រី ស៊ឹម ស៊ីថា ដែលជាភរិយារបស់បុរសខាងលើ ថ្លែងទាំងហួសចិត្តថា «ប្ដីខ្ញុំគាត់ស្រែកខ្លាំងៗ ខ្ញុំឈ្នះបានរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ហើយម៉ាក់វា»។
អ្នកស្រីបន្តថា៖ «ខ្ញុំមិនសូវជាជឿប៉ុន្មានដែរទេដំបូងឡើយ ដោយសារគាត់និយាយដូចជានៅស្រវឹង តែដល់ពេលគាត់ឲ្យខ្ញុំមើលក្រវិលកំប៉ុង ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះវាពិតជាលេខ៤០លានរៀលមែន»។
អ្នកស្រី ស៊ីថា បញ្ជាក់ថា ប្តីអ្នកស្រីតែងតែយកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលលោកស្រីទុកសម្រាប់លក់ទៅពិសារហូតឲ្យតែគាត់ស្រវឹងម្តងៗ ដើម្បីបន្សាបភាពស្រវឹង តែលើកនេះគាត់បានយកប៉ះកំប៉ុងមានរង្វាន់៤០លានរៀល ដែលធ្វើឲ្យគាត់ឆាប់ស្វាងលឿនតែម្តង។ ដើម្បីអបអរសាទរជាមួយរង្វាន់ខាងលើនេះ អ្នកស្រីនឹងយកប្រាក់នេះទិញឡានថ្មីមួយសម្រាប់ជូនកូនៗ និងក្រុមគ្រួសារដើរលេងចូលឆ្នាំចិនខាងមុខនេះ៕