(កំពង់ឆ្នាំង)៖ រមណីយដ្ឋានអេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាល មានទីតាំងស្ថិតនៅភូមិកោះក្ទម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅពេលដែលក្រុមការងារបានទៅដល់ទីនោះ ឃើញទីនោះមានទេសភាពធម្មជាតិស្រស់ស្អាត ហើយប្រជាពលរដ្ឋក៏ទៅលេងកម្សាន្តច្រើនខ្លាំងណាស់ដែរ ប៉ុន្តែបណ្ដាភ្ញៀវទេសចរមួយចំនួនចូលចិត្តពិសាសុរានៅលើទឹក ហើយលាងបន្លែសាច់នៅលើផ្ទៃទឹកហូរថែមទៀត។

សហគមន៍បានបញ្ជាក់ថា ទឹកធ្លាក់នៅទីនោះគឺមានទឹកហូរធ្លាក់ខួបប្រាំងខួបវស្សា ដែលអំណោយផលដល់ភ្ញៀវទេសចរក្នុងការទៅលេងកម្សាន្តនៅពេលណាក៏បាន។ ភ្ញៀវទេសចរភាគច្រើនប្រហែលជាមិនសូរទៅដល់ផ្នែកខាងលើនៃទឹកធ្លាក់នៅឡើយទេ។

សូមទស្សនាវីដេអូទេសចរណ៍ដូចតទៅ៖