(កំពង់ស្ពឺ)៖ លោកស្រី សុខ ផល្លា ដែលពីមុនត្រឹមតែជាអ្នកលក់ផ្លែឈើក្នុងខេត្តកំពង់ស្ពឺ បានសម្រេចចិត្តរកស៊ី និងបោះទុនជាមួយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដោយយកគ្រឿងសម្អាង N.N.P មកចែកចាយនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាខេត្តរបស់លោកស្រី រស់នៅនាពេលបច្ចុប្បន្ននេះ។ ការបញ្ចប់មុខរបស់ជាអ្នកលក់ផ្លែឈើ ឆ្លងកាត់ការលំបាកជាច្រើន ដោយសារត្រូវក្រោកពីព្រលឹម និងធ្វើដំណើរពេលយប់ ប្រឈមមុខនឹងសុវត្ថិភាពនៅតាមដងផ្លូវផងនោះ បានជំរុញឲ្យលោកស្រី សុខ ផល្លា បោះទុនយកគ្រឿងសម្អាង N.N.P មកលក់ផ្តាច់មុខប្រចាំខេត្តកំពង់ស្ពឺតែម្តង។
ការលើកឡើងរបស់លោកស្រី សុខ ផល្លា ម្ចាស់ដេប៉ូ N.N.P ប្រចាំខេត្តកំពង់ស្ពឺ បានធ្វើឡើងនៅក្នុងសិក្ខាសាលារៀបចំនៅបណ្ណាល័យកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី អ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាង២០០នាក់ ចូលរួមផងដែរ។
លោកស្រី សុខ ផល្លា បានរៀបរាប់ថា ការចាប់ដៃគូជាមួយ គ្រឿងសម្អាង N.N.P មិនមែនកើតឡើង ដោយងាយៗឡើង គឺលោកស្រី បានជួបឧបសគ្គជាច្រើន។ ប៉ុន្តែដោយសារតែលោកស្រី បានកំណត់គោលដៅច្បាស់លាស់ និងមានភាពជឿជាក់ជាមួយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី គឺត្រឹមរយៈពេលមិនដល់ឆ្នាំឡើយ លោកស្រី សុខ ផល្លា បានក្លាយជាម្ចាស់ដេប៉ូ N.N.P ផ្តាច់មុខប្រចាំខេត្តកំពង់ស្ពឺ រកចំណូលបានជាង៦ពាន់ដុល្លារក្នុង១ខែ និងមានកូនក្រុមជាស្រ្តីរាប់រយនាក់។
ចំណែកឯលោកស្រី ចាន់ ថាវរី ម្ចាស់ដេប៉ូស្រុកសំរោងទងវិញ ក៏បានរៀបរាប់ឲ្យដឹងថា ក្រោយរ៉ាប់រងជីវភាពគ្រួសារមិនបាន ដោយសារតែមានការចំណាយច្រើនហួសកម្រិតពេក លោកស្រី ក៏បានសម្រេចចិត្តចាប់ដៃគូជាមួយគ្រឿងសម្អាង N.N.P ដោយទិញនូវកញ្ចប់ ១ពាន់ដុល្លារជាការសាកល្បងសិន។ ទម្រាំទទួលបានទុន ១ពាន់ដុល្លារ លោកស្រី ចាន់ ថាវរី បានឆ្លងកាត់ឧបសគ្គជាច្រើន។
ឧបសគ្គនៅត្រង់ថា លោកស្រី គ្មានដើមទុន នៅក្នុងដៃឡើយ ការបោះទុនជាមួយ N.N.P គឺផ្តើមចេញពីការខ្ចីប៊ុលរបស់គេចំនួន ១ពាន់ដុល្លារ។ ដោយសារតែការចង់មានចង់បាន និងដើម្បីឲ្យជីវិតល្អប្រសើរជាងនេះ លោកស្រី ចាន់ ថាវរី បានដាក់គោលដៅយ៉ាងច្បាស់លាស់ទៅលើការលក់គ្រឿងសម្អាង N.N.P។ នៅទីបំផុតលោកស្រី ចាន់ ថាវរី ក៏បានសម្រេចពិតមែននោះ គឺទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន ជាពិសេសគឺមានលទ្ធភាព ក្នុងការផ្គត់ផ្គង់កូនៗរៀនសូត្រគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះដែរអ្នកស្រី ទ្រី ដាណា ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជិត ៧ម៉ឺននាក់ បានបញ្ជា់បន្ថែមថា សិក្ខាសាលានាថ្ងៃនេះ បានផ្តល់អត្ថបរយោជន៍ជាច្រើនទៅដល់តំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើន។
អ្នកស្រី ទ្រី ដាណា ថានេះជាវេទិកា ដែលតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P គ្រប់រូប ត្រូវត្រង់ស្រាប់ស្តាប់ និងយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងយុទ្ធសាស្រ្តល្អៗ ក្នុងការប្រកបអាជីវកម្ម ជាពិសេសគឺអាចយកទៅអនុវត្តបន្ត ដើម្បីពង្រឹងអាជីវកម្មលក់គ្រឿងសម្អាង N.N.P ឲ្យកាន់តែដាច់ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន។
លោកស្រី បានបន្ថែមទៀតថា ក្រុមហ៊ុនដាណាទ្រី បានកំណត់ហើយថា ភាពជោគជ័យរបស់ តំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជិត ៧ម៉ឺននាក់ គឺផ្តើមចេញពីសមត្ថភាព ភាពសច្ចៈ ស្មោះត្រង់ មិនបោកបញ្ចោតគេ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។
គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណជិត៧ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ N.N.P ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។
ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ។
នៅពេលដ៏ខ្លីខាងមុខនេះ អ្នកស្រី ទ្រី ដាណា នឹងបើកអាជីវកម្មថ្មីស្រឡាងបន្ថែមមួយទៀត គឺការនាំចូលកាបូបដែលមាន Brand បង្កើតឡើងដោយលោកស្រីផ្ទាល់ គ្រោងនាំយកមកចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាផងដែរ៕