(ភ្នំពេញ)៖ ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មី ដែលទើបនឹងឈានចូលមកដល់ ក្រុមហ៊ុន DNC បានបង្កើតកម្មវិធីផ្លេកបន្ទោរ ដ៏អស្ចារ្យមួយ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលព្រឹត្តិការណ៍នេះ បាននឹងប្រព្រឹត្តទៅលើ ទីតាំងចំនួន៤ក្នុងពេលតែមួយ ពោលគឺម៉ោង៧ យប់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។ យ៉ាងណាមិញ ការបង្កើតក៏ដូចជា ការរៀបចំធ្វើព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង គឺចង់បង្ហាញពីការផ្លាស់ប្ដូរផ្នត់គំនិត ទៅរកភាពទាន់សម័យកាល នៃទីក្រុងថ្មីដ៏ទំនើប ដែលនឹងចាប់ផ្ដើមដំបូងនៅ DNC Mall។
កម្មវិធីដ៏អស្ចារ្យដែល DNC ប្រារព្ធកម្មវិធីផ្លេកបន្ទោរនេះ បានរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នា ក្នុងពេលតែមួយ ក្នុងនោះរួមមានដូចជា ផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ ផ្សារ ទំនើបអូឡាំព្យា និងមុខព្រះបរមរាជវាំង។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ កម្មវិធីនេះ គឺមានការចូលរួមពីសមាជិក DNC និង តារាហ្វេសប៊ុកល្បីៗ និងស្រស់ស្អាតជាច្រើនរូប ព្រមទាំងមានកម្មវិធីសប្បាយៗជាច្រើន ដើម្បីបង្ហាញជូនទស្សនិកជន ដែលមានវត្តមាន នៅទីតាំងនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ដែល ចំនឹងថ្ងៃទិវានៃក្តីស្រឡាញ់ DNC ក៏នឹងបង្កើតព្រឹត្តិការណ៍កាន់តែអស្ចារ្យ និងប្លែកមួយទៀត សម្រាប់ចែកជូនប្រិយមិត្តទស្សនិកជន ដែលបានចូលរួម៕