(ទីក្រុងប្រិសបិន)៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប្រិសបិន ប្រទេសអូស្រ្តាលី បានប្រារព្ធពិធីជួបជុំមហាគ្រួសារខ្មែរ ដើម្បីរំលឹកខួបអនុស្សារីយ៏លើកទី៤១ នៃទិវាបុណ្យជាតិ ជ័យជំនៈ ៧ មករា ដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងប្រិសបិនប្រមាណ២០០នាក់ ក្នុងចំណោមនោះ គេឃើញវត្តមានរបស់សិល្បៈករជើងចាស់ លោក ខៃ ប្រសិទ្ធ ក៏បានចូលរួមក្នុងពិធីជួបជុំនោះផងដែរ។
សូមរំលឹកថា លោក ខៃ ប្រសិទ្ធ គឺសិល្បៈករដ៏ល្បីល្បាញមួយរូបក្នុងអំឡុងទសវត្សឆ្នាំ៨០ លោកធ្លាប់បានសំដែងខ្សែភាពយន្តជាច្រើនរឿង នឹងមានការគាំទ្រពីទស្សនិកជនយ៉ាងច្រើនផងដែរ។ ក្រោយពីបាត់មុខក្នុងពិភពសិល្បៈអស់រយៈពេលដ៏យូរ បច្ចុប្បន្ននេះលោក ខៃ ប្រសិទ្ធ កំពុងកសាងជីវិតគ្រួសារនៅលើទឹកដីប្រទេសអូស្រ្តាលី៕