(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចំនួន៣៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧២នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៧ករណី ឃាត់ខ្លួន២៧នាក់ (ស្រី២នាក់) និងប្រើប្រាស់១៦ករណី ឃាត់ខ្លួន៤៥នាក់ (ស្រី១នាក់)។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ មានចំនួនសរុប២៦៣ករណី ដោយឃាត់មនុស្សចំនួន៦២៦នាក់ (ស្រី៣៤នាក់) (ជនបរទេស០នាក់ )៕