(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ប្រធានាធិបតី ដូណាល់ ត្រាំ៖ «អ៉ីរ៉់ង់គ្រោងវាយប្រហារស្ថានទូតអាមេរិកយ៉ាងតិច៤» ហេតុដូច្នេះទើបមេទ័ពអ៉ីរ៉ង់ត្រូវសម្លាប់ចោល (ចុចអាន)
២៖ ទីបំផុតអ៉ីរ៉ង់ទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន ដោយអចេតនា (ចុចអាន)
៣៖ អ៊ុយក្រែនទាមទារឲ្យអ៉ីរ៉ង់ យកអ្នកដែលច្រឡំបាញ់យន្តហោះធ្លាក់ ទៅកាត់ទោស, ទូទាត់សំណងដល់ជនរងគ្រោះ និងធ្វើការសុំអភ័យទោសជាផ្លូវការ (ចុចអាន)
៤៖ វិធានការបន្ទាន់ទប់ស្កាត់ ជំងឺរលាកសួតដ៏សាហាវឆ្លងចូលកម្ពុជា, ក្រសួងសុខាភិបាល បំពាក់ម៉ាស៊ីនស្កេនកំដៅ នៅតាមអាកាសយានដ្ឋាន (ចុចអាន)
៥៖ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ទទួលបានការចាប់អារម្មណ៍ខ្លាំងត្រឹម៣ថ្ងៃលក់បានជិត១លានដុល្លារ (ចុចអាន)
៦៖ កម្ពុជាទាក់ទាញការវិនិយោគផ្ទាល់បរទេសនូវប្រាក់ ៣៥០០លានដុល្លារ កើន១២ភាគរយ, ចិនវិនិយោគនៅកម្ពុជាច្រើនជាងគេ (ចុចអាន)
៧៖ ក្រសួងដែនដី ចេញសេចក្តីណែនាំថ្មីមួយទៀត ស្តីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ ក្រោយរលំអគារនៅខេត្តកែប (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន៖ មនុស្សទាំងអស់ត្រូវការសន្ដិភាព លើកលែងតែពួកភេរវករ ដែលចង់បំផ្លាញសន្ដិភាព (ចុចអាន)
៩៖ សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជនដែលចង់ចូលស្តាប់សវនាការ លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ត្រូវចុះឈ្មោះជាមុន (ចុចអាន)
១០៖ កម្ពុជាទទួលចំណូល៥០០លានដុល្លារ ពីការនាំចេញអង្ករជាង៦០ម៉ឺនតោន នៅឆ្នាំ២០១៩ (ចុចអាន)