(ភ្នំពេញ)៖ សាធារណជនទាំងឡាយ ដែលចង់ចុះឈ្មោះចូលស្តាប់សវនាការជំនុំជម្រះលើសំណុំរឿង សន្ទិដ្ឋិភាពរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្ស សង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ត្រូវតែចុះឈ្មោះជាមុនសិន។ នេះបើតាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។
សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅក្នុងសវនាការនោះអាចទទួលមនុស្សប្រមាណ៣០នាក់ប៉ុណ្ណោះ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ សវនានេះដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម សេង លាង លោក ធាម ចន្ទ័ពិសិដ្ឋ ជាចៅក្រមប្រឹក្សារ និងមានលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ។