(ភ្នំពេញ)៖ ដើម្បីផ្សព្វផ្សាយអំពីផលិតផលថ្មីៗរបស់ខ្លួន ក្រុមហ៊ុនបច្ចេកវិទ្យា Positron Multiverse Co.,Ltd បានសហការជាមួយក្រុមហ៊ុន DELL Technologies ដែលជាក្រុមហ៊ុនឈានមុខគេលំដាប់ថ្នាក់ពិភពលោកលើផ្នែកបច្ចេកវិទ្យា នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានរៀបចំព្រឹត្តិការណ៍ «IT Transformation Through Innovation» ដើម្បីចែករំលែកនូវចំណេះដឹង និងផលិតផលថ្មីៗរបស់ DELL Technologies ជូនចំពោះអតិថិជនជាច្រើនរូប នៅសណ្ឋាគារ អេសិនស៍ ភ្នំពេញ។
លោក ឡេង បូរ៉ាមី នាយកគ្រប់គ្រងផ្នែក Pre-Sales, Enterprise Division តំណាងឱ្យក្រុមហ៊ុន Positron Multiverse Co.,Ltd បានឱ្យដឹងថា ការៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល DELL Technologies ជាមួយនឹងការណែនាំផលិតផលស៊េរីថ្មីៗ ដែលជាផលិតផលកំពុង តែពេញនិយមនៅលើទីផ្សារ។
លោក ឡេង បូរ៉ាមី ក៏បានបង្ហាញនូវរបៀបប្រើប្រាស់នៃការផ្លាស់ប្តូរ និងការពារការបាត់បង់ DATA ជូនទៅដល់អតិថិជនឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីមានភាពជឿជាក់ក្នុងការគ្រប់គ្រងស្ថាប័នរបស់ខ្លួនឱ្យកាន់តែរីកចំរើនទៅមុខជាបន្តបន្ទាប់ ហើយលោកក៏បានថ្លែងអំណរគុណ ទៅកាន់អតិថិជន ដែលបានចូលរួម នៅក្នុងកម្មវិធី ដើម្បីផ្សព្វផ្សាយអំពីផលិតផលថ្មីៗ ហើយអតិថិជនក៏នឹងទទួលបាន នូវចំណេះដឹងថ្មីៗ និងការយល់ដឹងពីររបៀបប្រើប្រាស់ដើម្បីឈានទៅរកភាពជោគជ័យ។
លោក សៀន ប៊ុនធឿន ប្រធានផ្នែក Pre-Sales System របស់ក្រុមហ៊ុន Positron Multiverse Co.,Ltd បានឱ្យដឹងដែរថា ផលិតផលថ្មីៗនេះគឺមានស្តង់ដារត្រឹមត្រូវ ដែលបានទទួលស្គាល់ក្នុងលំដាប់ថ្នាក់ពិភពលោក ដែលមានសារៈប្រយោជន៍ក្នុងការផ្តត់ផ្គង់ផ្នែកបច្ចេកវិទ្យា ដ៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។ ជាមួយគ្នានោះ លោកក៏បានបង្ហាញ នូវផលិតផលចេញថ្មីរបស់ Dell Latitude និង OptiPlex ដែលកំពុងតែឈានមុខគេនៅលើទីផ្សារ ហើយត្រូវបានគេទទួលស្គាល់ច្រើនថា មានគុណភាពល្អ និងមានតំលៃសមរម្យទៀតផង។