(ភ្នំពេញ)៖ គណនី Pay Day របស់ធនាគារ ជីប ម៉ុង មានលក្ខណៈពិសេស និងផ្តល់ជូនអត្ថប្រយោជន៍លើសពីគណនីប្រាក់បៀវត្សទូទៅ។ និយោជក និងបុគ្គលិក ដែលប្រើប្រាស់គណនី Pay Day នៅធនាគារ ជីប ម៉ុង នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។
សម្រាប់និយោជក៖
*ទីមួយ៖ ក្នុងអំឡុងពេលប្រូម៉ូសិននេះ និយោជកអាចបើកគណនី Pay Day សម្រាប់បុគ្គលិក និងទូទាត់ប្រាក់បៀវត្សដោយឥតគិតថ្លៃសេវានៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ទាំងអស់។
*ទីពីរ៖ និយោជកអាចធ្វើការបើកប្រាក់បៀរវត្សសម្រាប់បុគ្គលិករបស់ខ្លួនតាមប្រព័ន្ធអនឡាញបាន ដោយមិនចាំបាច់ចំណាយពេលវេលាមកកាន់ទីស្នាក់ការរបស់ធនាគារ ជីប ម៉ុង។
សម្រាប់បុគ្គលិក៖ បុគ្គលិកនៃក្រុមហ៊ុន ឬស្ថាប័នដែលបើកគណនី Pay Day នៅធនាគារ ជីប ម៉ុង នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដែលមិនធ្លាប់មានដូចជា៖
*ទីមួយ៖ គណនី Pay Day នឹងផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់២%ក្នុងមួយឆ្នាំ។
*ទីពីរ៖ បុគ្គលិកដែលមានគណនី Pay Day របស់ធនាគារ ជីប ម៉ុង នឹងទទួលបានអត្ថប្រយោជន៍ ពិសេសលើអត្រាការប្រាក់ស្តង់ដារសម្រាប់កម្ចីទិញផ្ទះ និងកម្ចីផ្ទាល់ខ្លួន។ មួយវិញទៀត បុគ្គលិកអាចទទួលបានប្រាក់កម្ចីរហូតដល់១២ដងនៃទំហំប្រាក់ខែ និងមានភាពងាយស្រួលក្នុងស្នើសុំកម្ចី។
*ទីបី៖ គណនី Pay Day របស់ធនាគារ ជីប ម៉ុង គឺរក្សាការសម្ងាត់នៃប្រាក់បៀរវត្ស ដោយគ្មានបុគ្គលណា ឬបុគ្គលិកធនាគារណាអាចដឹងពីប្រាក់បៀរវត្សនោះបានទេ។
តោះចាំអីទៀត! បើកគណនី Pay Day នៅធនាគារ ជីប ម៉ុង ប៊ែង ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏សម្បូរបែប ពីគណនី Pay Day របស់ធនាគារ ជីប ម៉ុង៕