(ភ្នំពេញ)៖ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជួន បានដាក់បង្ហាញនូវសមិទ្ធផលថ្មីមួយទៀត គឺការដាក់ចេញលក់ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ដើម្បីជាជម្រើសបន្ថែមសម្រាប់អ្នកប្រើប្រាស់រថយន្ត ដែលចង់បានផ្លាកលេខតាមបំណងប្រាថ្នារបស់ខ្លួននោះ។
ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី ០១ ដល់ត្រឹម ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ ៣.៥ទ្រីលាន។
ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃអាចនឹងមានតម្លៃច្រើនជាងនេះ។ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អាចជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានលើកតែពាក្យមិនសមរម្យ ឈ្មោះថ្នាក់ដឹកនាំ និងទីតាំងប្រវត្តិសាស្ត្រ។
«ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ម្ចាស់ផ្លាកលេខក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ។
ក្រោយការប្រកាសដាក់លក់ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» នេះ មានមហាមួយចំនួន បានចូលរួមសាទរ តែក៏មានមហាជនមួយចំនួន បានរិះគន់ផងដែរ។ មហាជនបានប្រតិកម្មជុំវិញតម្លៃផ្លាកលេខថ្លៃ ការមិនដាក់អក្សរជាតិលើផ្លាកលេខជាដើម។ ដើម្បីស្រាយចម្ងល់មហាជនជុំវិញ «ផ្លាកលេខពិសេសផ្ទាល់ខ្លួន»នេះ អង្គភាព័ត៌មាន Fresh News តាមរយៈ លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាព័ត៌មាន Fresh News បានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលផ្ទុកការងារផ្លាកលេខពិសេសផ្ទាល់ខ្លួន។
ជាបន្តសូមលោកអ្នកនាងស្តាប់នូវបទសម្ភាសន៍ ពន្យល់ចម្ងល់មហាជនជុំវិញ«ផ្លាកលេខពិសេសផ្ទាល់ខ្លួន»ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖