(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភារដ្ឋកម្ពុជា បោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋ ឬជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ជារយៈពេល ៣៥ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់ចង្កូតនាវាកម្ពុជា ជាមួយការចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកបំផុត។ សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់ចង្កូតនាវាកម្ពុជា ក្នុងឆ្នាំដែលប្រទេសជួបគ្រោះទឹកជំនន់ធំ ហើយជួបគ្រោះរាំងស្ងួតថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រោះធម្មជាតិនោះ គឺជាការសាកល្បងសមត្ថភាពដ៏ធំមួយសម្រាប់ការដឹកនាំរបស់សម្តេច។ ៣៥ឆ្នាំកន្លងទៅនេះ នាវាកម្ពុជាបានបើកឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ រាប់ទាំងព្យុះភ្លៀង ផ្សែងអាប់ រាប់ទាំងផ្ទាំងថ្ម រួមទាំងការប៉ុនប៉ងរាំងផ្លូវពីសំណាក់បច្ចាមិត្ត ក្នុងចេតនាធ្វើឲ្យនាវានេះលិចលង់កណ្តាលមហាសាគរតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកកាច់ចង្កូតនាវាដ៏មានបទពិសោធន៍ ដែលទទួលគោរម្យងារពីព្រះមហាក្សត្រ ហើយប្រជាពលរដ្ឋជាទូទៅតែងតែនិយាយពីមាត់មួយទៅមាត់មួយថា «តេជោសែន! តេជោសែន!» បានបើកនាវាឆ្លងកាត់ឧបសគ្គទាំងនោះ ដោយជោគជ័យ និងធានាបាននូវសន្តិសុខ និងសុវត្ថិភាពយ៉ាងពេញលេញសម្រាប់អ្នកជិះលើនាវាគ្រប់ៗគ្នា។

មិនត្រឹមតែធានាបាននូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែអ្នកបញ្ជានាវាដ៏ដជាញជ័យរូបនេះ ក៏ថែមទាំងបានផ្តល់ជូនដល់អ្នកជិះលើនាវាទាំងអស់នូវភាពចម្រុងចម្រើនរុងរឿង ពោរពេញដោយក្តីសង្ឃឹម យ៉ាងកក់ក្តៅថែមទៀតផង៕

ចង់ដឹងថា ៣៥ឆ្នាំក្រោមការបើកបរនាវារបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាទទួលបានលទ្ធផលយ៉ាងណានោះ សូមទស្សនា វីដេអូបទយកការណ៍មួយ ដែលមានចំណងជើងថា «នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន» ទាំងស្រុងដូចតទៅ៖